Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា

admin By admin June 6, 2026

ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។

សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់ ទំនាក់ទំនង ការសិក្សា ការងារ និងការរីកចម្រើនជាច្រើន។ សេវា 5G អាចជួយពង្រឹងសហគមន៍ និងគាំទ្រដល់អនាគតដ៏រឹងមាំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍឌីជីថលសម្រាប់កម្ពុជា។

នៅដំណាក់កាលដំបូង ក្រុមហ៊ុន Smart បានដាក់ឱ្យប្រើប្រាស់សេវា 5G នៅក្នុងបណ្តារាជធានីខេត្តសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈការដំឡើងអង់តែនសេវានៅ 283 ទីតាំងតំបូង និងមានការដំឡើងបន្តនៅតាមបណ្តាខេត្តសំខាន់ៗជាបន្តបន្ទាប់។ ចំនួននេះគ្រាន់តែជាការចាប់ផ្តើមនៃផែនការពង្រីកបណ្តាញសេវា 5G ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។

អតិថិជនអាចពិនិត្យមើលតំបន់គ្របដណ្តប់បណ្តាញ 5G បានយ៉ាងងាយស្រួល តាមរយៈមុខងារ នៅក្នុងកម្មវិធី SmartNas តាមតំណនេះ https://smartnas.go.link/home។ កម្មវិធី SmartNas ក៏អនុញ្ញាតឲ្យអតិថិជនពិនិត្យមើលពី ប្រភេទទូរសព្ទ ឬឧបករណ៍ ស៊ីមកាត ដែលអាចប្រើប្រាស់ប្រព័ន្ធ5Gបាន ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់បណ្តាញ 5G របស់ក្រុមហ៊ុនស្មាតមានភាពរលូន និងមានប្រសិទ្ធភាព។

សម្រាប់ឡូហ្គូ 5G របស់ក្រុមហ៊ុនស្មាត ត្រូវបានរចនាឡើងដោយមានបង្កប់នូវនិមិត្តសញ្ញា “អនន្ត” ដែលតំណាងឱ្យលទ្ធភាពឥតដែនកំណត់ និង វឌ្ឍនភាពឥតឈប់ឈរ។ ដែលនេះឆ្លុះបញ្ចាំងពីសក្ដានុពលជាច្រើនដែលសេវា 5G នាំមកជូន មិនត្រឹមតែធ្វើឱ្យការតភ្ជាប់កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប។

សេវា 5G រចនាឡើងសម្រាប់បុគ្គល គ្រួសារ និងអាជីវកម្ម

ការដាក់ឱ្យដំណើរការសេវា 5G របស់ Smart ត្រូវបានបង្កើតឡើងដោយយកអតិថិជនជាគោល និងផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា មិនមែនផ្តោតតែលើល្បឿនអ៊ីនធឺណិតតែមួយមុខនោះទេ។

សម្រាប់បុគ្គល និងក្រុមគ្រួសារ សេវា 5G ជួយឱ្យការហៅទូរសព្ទ និងការទស្សនាវីដេអូកាន់តែរលូន ការទាញយកទិន្នន័យកាន់តែលឿន និងការតភ្ជាប់មានស្ថេរភាពខ្ពស់សម្រាប់ការសិក្សាតាមអនឡាញ ការធ្វើការងារពីចម្ងាយ ការលេងហ្គេម និងការកម្សាន្តឌីជីថលផ្សេងៗ ដែលជួយគាំទ្រដល់ជីវិតរស់នៅប្រចាំថ្ងៃឱ្យកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្ត។

សេវា 5G ក៏បើកឱកាសថ្មីៗសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនផងដែរ។ ចាប់ពីសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) រហូតដល់អ្នកបង្កើតមាតិកា អ្នកធ្វើការងារឯករាជ្យ (Freelancers) និងធុរកិច្ចថ្មី (Startup) ការតភ្ជាប់ដែលលឿន និងមានប្រសិទ្ធភាព នឹងជួយឱ្យអាជីវកម្មដំណើរការកាន់តែប្រសើរឡើង ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

រីករាយជាមួយការផ្ដល់ជូនដាតា 50% បន្ថែមលើបទពិសោធន៍ 5G

អតិថិជន Smart ដែលមានទូរសព្ទ ឬឧបករណ៍ដែលមានមុខងារគាំទ្របច្ចេកវិទ្យាសេវា 5G និងកំពុងប្រើប្រាស់គម្រោងផ្សេងៗរបស់

Leave a Reply

Your email address will not be published. Required fields are marked *