ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី…
Author: admin
ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ
ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ រដ្ឋាភិបាលឥណ្ឌាបានសង្កត់ធ្ងន់ថា ទង្វើដែលខ្វះការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់អ្នកជំនឿសាសនាហិណ្ឌូ និងពុទ្ធសាសនិកនៅទូទាំងពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានឃើញរបាយការណ៍ស្តីពីការបំផ្លិចបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ដែលទើបនឹងត្រូវបានសាងសង់ឡើងថ្មីៗនេះ…
មិនធម្មតា! ប្រវត្តិលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន អ្នកជំនាញកិច្ចការអន្តរជាតិដ៏ឆ្នើមរបស់កម្ពុជា
ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងវិស័យអប់រំ យោធា និងការទូតនៅកម្ពុជា។ លោកត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា ជាពិសេសក្នុងសម័យកាលខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ១. ប្រវត្តិការសិក្សា និងការបណ្តុះបណ្តាល លោកបណ្ឌិត បូរ៉ាដែន មានមូលដ្ឋានចំណេះដឹងយ៉ាងរឹងមាំពីគ្រឹះស្ថានសិក្សាល្បីៗលើពិភពលោក៖ • កម្រិតបណ្ឌិត (PhD): លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ…
Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា
ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។ សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់…
ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?
រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។ ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍…
តម្លៃ iPhone 18 Pro អាចនឹងមិនកើនឡើងថ្លៃជាង iPhone 17 Pro នោះទេ បើទោះបីជាថ្លៃដើមផលិតមានការកើនឡើងក៏ដោយ
យោងតាមការព្យាករណ៍របស់អ្នកវិភាគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ក្រុមហ៊ុន Apple កំពុងមានគោលដៅរក្សាតម្លៃលក់ចេញដំបូងរបស់ iPhone 18 Pro ឱ្យនៅទ្រឹងកម្រិតដដែលដូចទៅនឹង iPhone 17 Pro ដែរ បើទោះបីជាតម្លៃគ្រឿងបង្គុំសំខាន់ៗត្រូវបានគេរំពឹងថានឹងឡើងថ្លៃក៏ដោយ។ យោងតាមរបាយការណ៍ពីគេហទំព័របច្ចេកវិទ្យា MacRumors ដោយដកស្រង់សម្តីលោក Jeff Pu អ្នកវិភាគសមធម៌នៅក្រុមហ៊ុន GF…
ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ
កាលពីពេលថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និង ត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។ ជាក់ស្តែងត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment បានចំណាយអស់ខ្ទង់ជាង ២ ម៉ឺនដុល្លារអាមេរិក។ នេះជាការចំណាយដ៏ច្រើន…
Angelina Jolie កំពុងពិចារណាចាកចេញពីអាមេរិក មករស់នៅកម្ពុជា ខណៈមានផ្ទះនិងដីនៅខ្មែរស្រាប់
តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie កំពុងមានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីទៅរស់នៅក្រៅប្រទេស រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសដែលនាងមានសញ្ជាតិផងដែរ។ យោងតាមរបាយការណ៍ពីប្រភពជិតស្និទ្ធនឹងនាង Angelina Jolie មានផែនការបែងចែកពេលវេលារបស់នាងរវាងទីក្រុងញូវយ៉ក អឺរ៉ុប និងកម្ពុជា បន្ទាប់ពីកូនភ្លោះរបស់នាងឈានចូលវ័យ១៨ឆ្នាំនៅខែកក្កដា ឆ្នាំ២០២៦។ Angelina Jolie ដែលជាម្តាយនៃកូន៦នាក់ បានទិញវិមាននៅទីក្រុងឡូសអេនជឺលេសក្នុងតម្លៃ២៥លានដុល្លារអាមេរិក (ប្រហែល៣២លានដុល្លារសិង្ហបុរី)…
រោងភាពយន្តខ្មែរ ១០០ភាគរយ! Sabay Cinema បើកទំព័រថ្មីនៃវិស័យកុន និងការកម្សាន្តនៅកម្ពុជា
រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ – វិស័យកម្សាន្តនៅកម្ពុជាបានឈានចូលដល់របត់ថ្មីមួយនៅថ្ងៃនេះ ជាមួយនឹងការសម្ពោធជាផ្លូវការនូវ Sabay Cinema ដែលពីមុនប្រតិបត្តិការក្រោមឈ្មោះ Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group បានដកប្រតិបត្តិការរបស់ខ្លួនចេញពីកម្ពុជា ស្របតាមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធអាជីវកម្មក្នុងតំបន់ឡើងវិញ។ ជាការឆ្លើយតប…
លុយជំនួយកូវីដ១៩ បែរជាយកទិញឡាន Lamborghini Urus ជិះ
បុរសរស់នៅរដ្ឋ Texas សហរដ្ឋអាមេរិកម្នាក់ បានរងការចោទប្រកាន់ថាបានខ្ចីលុយចំនួន ១,៦លានដុល្លារ ពីជំនួយកូវីដ១៩របស់រដ្ឋាភិបាល ដើម្បីទិញសម្ភារៈប្រណីតប្រើប្រាស់ ដែលក្នុងនោះមានរថយន្ត Lamborghini Urus មួយគ្រឿងផងដែរ។ មិនត្រឹមតែទិញ Lamborghini Urus នោះទេ ប៉ុន្តែបុរសខាងលើក៏បានទិញរថយន្ត Ford F-350 ថ្មីសន្លាងមួយគ្រឿង ថែមទាំងនាឡិកាដៃ…